fbpx

ធី ម៉ាត

ធី ម៉ាត គឺជាហាងទំនិញ ដែលមានម៉ាក របស់តេលា។ សាខា ធី ម៉ាត មានទីតាំងនៅពាសពេញប្រទេស និងមានផលិតផល និងសេវាកម្ម​ជាច្រើនរួមមាន ទំនិញដែលមានប្រភពក្នុងប្រទេសកម្ពុជា ក៏ដូចជាទំនិញជាច្រើនដែលនាំចូលមកពីជុំវិញពិភពលោក។ ធី ម៉ាត ផ្តល់ជូនសេវាកម្មជូនអតិថិជនយ៉ាងល្អ បុគ្គលិករួស​រាយរាក់ទាក់ និងទទួលបានបទពិសោធន៍ពីហាងទិញទំនិញដែលមានអនាម័យល្អ និងមានផាសុកភាព។

ដើម្បីភាពងាយស្រួលរបស់អ្នក ហាងភាគច្រើនបើក ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃ​ក្នុងមួយសប្តាហ៍ ហើយមាន​ផ្តល់ជូននូវអាហារ ភេសជ្ជៈ សម្ភារបន្ទប់ទឹក សម្ភារប្រើ​ប្រាស់​​ក្នុងផ្ទះ និងផលិតផលផ្សេងៗជាច្រើនទៀត​។ ធី ម៉ាត មាននៅតាមបណ្តាញស្ថានីយប្រេងឥន្ធនៈរបស់យើង ហើយហាងនៅតាមស្ថានីយខ្លះទៀតក៏មានហាងកាហ្វេ Lunar ផងដែរ ដែលជាហាងកាហ្វេថ្មីរបស់​តេលា​ ដែលផ្តល់ជូននូវជម្រើសភេសជ្ជៈក្តៅ និងត្រជាក់ដ៏ប្រសើរ នំសាំងវិច សាឡាត់ និងឈុតអាហារនានា។ ចុចត្រង់នេះដើម្បីស្វែងរកសាខាដែលនៅជិតបំផុត។

របៀបទិញ

ដើម្បីភាពងាយស្រួលដល់អតិថិជនរបស់យើង តេលា បានផ្តល់ជូនជម្រើសទូទាត់​ផ្សេងៗ​គ្នា​ជាច្រើន។ សាច់ប្រាក់ ត្រូវបានទទួលយកយ៉ាងទូលំទូលាយ ក្រៅពីនេះ យើងក៏ផ្តល់ជូន​នូវជម្រើស​ក្នុងការបង់ប្រាក់ជាមុន​តាមរយៈ Pre-paid TelCard ផងដែរ។

ម្ចាស់កាតសមាជិក Pre-paid TelCard ទទួលបានអត្ថប្រយោជន៍ និងឯកសិទ្ធិ​ជាច្រើន​ផ្សេង​ទៀត។ TelCard គឺជាមធ្យោបាយសាមញ្ញ និងមានសុវត្ថិភាពក្នុងការបង់ប្រាក់យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពនៅតាមស្ថានីយតេលា និងហាង T-Mart ទូទាំងប្រទេស។ កាតទាំងអស់មានតម្លៃ ៥ដុល្លារ ១០ដុល្លារ ២៥ដុល្លារ និង ៥០ដុល្លារ ​និងមានកូដ​សុវត្ថិភាព​ និងលេខ PIN កូដ ការពារ ដើម្បីសុវត្ថិភាពរបស់អ្នក។

លើសពីនេះទៀត នៅតាមសាខាមួយចំនួន យើងក៏ទទួលយកការទូទាត់តាម Visa Card កាត​ឥណពន្ធធនាគារ និងកាតឥណទាន(Credit Card) សំខាន់ៗផ្សេងទៀត។ សូមសាកសួរ​នៅ​តាម​ស្ថានីយ សម្រាប់ជម្រើស និងលក្ខខណ្ឌបច្ចុប្បន្ន។

សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងលក់ដុំ ការទូទាត់អាចធ្វើឡើង​តាមរយៈ​ការផ្ទេរប្រាក់​​តាមគណនីធនាគារពាណិជ្ជ ដោយមានការព្រមព្រៀងជាមុន។ សូមទាក់ទងជាមួយបុគ្គលិករបស់យើង ប្រសិនបើអ្នកមានសំណួរណាមួយ។