អាជីវកម្មរបស់យើង
- ស្ថានីយផ្ដល់សេវាកម្ម
- ហាងលក់ទំនិញ
- ការដឹកជញ្ជូន
- ការរក្សាទុកហ្គាស LPG
- មន្ទីរពិសោធន៍
- ស្ថានីយស្ដុកប្រេង
- ផែបណ្ដែត
សព្វថ្ងៃនេះ ក្រុមហ៊ុនកម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមានទីតាំងជាយុទ្ធសាស្រ្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាម្នាក់ៗ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលប្រេងឥន្ធនៈ និងហ្គាសរបស់យើង។ ស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។
ក្រុមហ៊ុនកម្ពុជា តេលា បច្ចុប្បន្នកំពុងដំណើរការហាងលក់ទំនិញនៅតាមស្ថានីយចំនួន ៥០ កន្លែង ដែលផ្តល់ជូននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនប្រភេទ ដល់អតិថិជនប្រចាំ របស់តេលា។ ចាប់ពីឆ្នាំ ២០១៩ តទៅយើងមានផែនការដាក់អាជីវកម្មបន្ថែមទៀតទៅដល់បណ្ដាញអាជីវកម្មរបស់យើង ដោយបន្ថែមសេវាកម្មកាហ្វេ (Lunar Coffee) ទៅកាន់ស្ថានីយផ្ដល់សេវាកម្មរបស់យើង។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស យើងមានឡានដឹកទំនិញច្រើនជាង ៥០០ គ្រឿង សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃ ក្នុងការដឹកជញ្ជូនឱ្យបានទាន់ពេលវេលាដល់អតិថិជននៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។ យើងកំពុងធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ នូវដំណើរការអាជីវកម្ម និងប្រតិបត្តិការដឹកជញ្ជូន ស្របតាមស្តង់ដារជាសកលសម្រាប់ការដឹកជញ្ជូន និងសេវាកម្ម ឱ្យស្របតាមស្តង់ដារ ISO 9001:2018។
ដោយបានធ្វើអាជីវកម្មហ្គាស LPG ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០០៦ បច្ចុប្បន្ននេះ ក្រុមហ៊ុន កម្ពុជា តេលា មានធុងផ្ទុកហ្គាស LPG ដែលមានរាងស្វែរ ចំនួន ២ ដែលមានសមត្ថភាពផ្ទុក ១.០០០ ម៉ែត្រគូប និងមានផែនការពង្រីកសមត្ថភាពផ្ទុករហូតដល់ ៥.០០០ ម៉ែត្រគូប។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែមានប្រសិទ្ធិភាព យើងក៏បានរៀបចំរោងចក្រសម្រាប់ច្រកហ្គាស LPG ចំនួន ២កន្លែងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញ។
រោងចក្រផលិតប្រេងរំអិល របស់តេលា គឺជារោងចក្រដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ និងបំពាក់ដោយបច្ចេកវិទ្យាស្តង់ដារសកល និងមានអ្នកបច្ចេកទេស និងវិស្វករគីមី ដែលទទួលការបណ្តុះបណ្តាលជាន់ខ្ពស់។ រោងចក្រនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន ១០.០០០ តោន នៃផលិតផលប្រេងរំអិល ដែលមានចំណាត់ថ្នាក់ផ្សេងៗគ្នា។
ដោយមានការទទួលស្គាល់ពី LLOYD International សម្រាប់ស្ដង់ដារប្រេងឥន្ធនៈកម្រិតអន្តរជាតិ បច្ចុប្បន្ននេះ យើងមានស្ថានីយស្តុកប្រេង និងហ្គាស ធំៗចំនួនពីរ គឺនៅចំណតកុងតឺន័រក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញ ខណៈស្ថានីយស្ដុកប្រេងមួយបន្ថែមទៀត នៅបាត់ដឹង តាមបណ្តោយផ្លូវលេខ ៥ កំពុងសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនៅប្រទេសកម្ពុជា។ យើង ក៏បានរក្សាទុកទីតាំងដើម្បីសាងសង់ស្ថានីយស្ដុកប្រេង ចំនួនពីរបន្ថែមទៀត នៅកំពង់ចាម និងនៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ផែបណ្ដែតរបស់តេលាប្រវែង ១.២៥០ ម៉ែត្រ ត្រូវបានបំពាក់ដោយ បណ្តាញបំពង់ ទីធ្លាប្រតិបត្តិការ និងបង្គោលថ្មជាច្រើន ដែលត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ចាប់ពី ៥០០ ទៅ ៦០.០០០ តោនដើម្បីចូលចតដោយសុវត្ថិភាព និងងាយស្រួល។
“គន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់យើង គឺការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីឧត្តមភាព”
ឧកញ៉ា ឈុន អូន