fbpx

ក្រុមហ៊ុនកម្ពុជា តេលា

គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាស ដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការផ្ដល់ជូននូវផលិតផល និងសេវាកម្មផ្នែកថាមពលប្រកបដោយគុណភាព ដែលមានស្ថានីយបម្រើសេវាកម្មជាង ២.០០០ ស្ថានីយ

សេចក្តីជូនដំណឹង ស្តីពីវិធានការទប់ស្កាត់ និងបន្ថយការបំពុលខ្យល់សាធារណៈ

ក្រុមហ៊ុនកម្ពុជាតេលា មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ក្រុមហ៊ុនកម្ពុជាតេលាបាននិងកំពុងនាំចូល និងចែកចាយផលិតផលតេលសិលា ប្រភេទម៉ាស៊ូត EURO V (10ppm) ចាប់តាំងពីឆ្នាំ២០២២ មក។ ដើម្បីអនុលោមតាមសារាចរលេខ ០១ស.រ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវអោយកុ្រមហ៊ុនប្រេងឥន្ធនៈទាំងអស់ នាំចូល និងចែកចាយផលិតផលតេលសិលាទាំងសាំង និងម៉ាស៊ូតដែលមានកម្រិតស្ពាន់ធ័រ ១០ភាគលាន(10ppm) ឬ EURO V ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ …

Read More

ប្រវត្ដិប្រេងឥន្ធន

ស្ទើរតែមនុស្សគ្រប់គ្នាពឹងផ្អែកលើប្រេងឥន្ធនៈជារៀងរាល់ថ្ងៃ។ ប្រេងឥន្ធនៈ ត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់រថយន្ដ រថភ្លើង និងយន្ដហោះ។ វាក៏ត្រូវបានប្រើដើម្បីផលិតអគ្គិសនី និងផលិតទំនិញគ្រប់ប្រភេទ រួមទាំង ប្លាស្ទិចផងដែរ។ ប្រេងឥន្ធនៈ គឺជាទំនិញសំខាន់បំផុតមួយនៅលើពិភពលោកប៉ុន្តែតើអ្នកដឹងពីប្រវត្តិប្រេងឥន្ធនៈប៉ុណ្ណាដែរ? នេះ គឺជាអត្ថបទសង្ខេបអំពីប្រវត្ដិប្រេងឥន្ធនៈ។ ប្រេងឆៅ ដែលជាធាតុផ្សំសំខាន់ដែលត្រូវការសម្រាប់ការចម្រាញ់ប្រេងឥន្ធនៈ ត្រូវបានគេជឿថា វាត្រូវបានគេប្រើប្រាស់អស់រយៈពេលប្រហែលជា ៤.០០០ ឆ្នាំ មកហើយ។ គេគិតថាជនជាតិចិន គឺជាជនជាតិដំបូង ដែលបានទាញយក និងប្រើប្រាស់ប្រេង ក្នុងទម្រង់ជាប្រេងឥន្ធនៈ។ សំណេរ របស់ចិន ដែលមានអាយុកាលប្រហែល ២.០០០ ឆ្នាំ …

Read More

ការធ្វើដំណើរតាមដងផ្លូវយ៉ាងល្អបំផុតនៅក្នុងប្រទេសកម្ពុជា

ប្រព័ន្ធផ្លូវថ្នល់នៅកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានតភ្ជាប់ទៅកាន់តំបន់នានា ច្រើនឡើងៗ នៃប្រទេស និងបានកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកដំណើរ។ ទាំងនេះ គឺជាទិសដៅធ្វើដំណើរតាមដងផ្លូវ ដែលយើងចូលចិត្ដ នៅក្នុងប្រទេសកម្ពុជា ដែលអ្នកអាចនឹងចង់សាកល្បងធ្វើដំណើរជាមួយក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នក ក្នុងដំណើរកម្សាន្តថ្ងៃឈប់សម្រាកបន្ទាប់របស់អ្នក។ ១- ខេត្ដកំពត ជាធម្មតាត្រូវចំណាយពេលតិចជាង ៤ ម៉ោង ដោយធ្វើដំណើរចេញពីចំណតរថយន្ដកាពីតូល ខេត្ដកំពត គឺជាកន្លែងដ៏អស្ចារ្យមួយ សម្រាប់ការសម្រាកលម្ហែកាយ។ ខ្ញុំ ធ្វើដំណើរក្បែរជើងភ្នំបូកគោ ជាមួយនឹងផ្លូវថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺពិតជារីករាយណាស់។ មើលពីខាងលើ អ្នកនឹងឃើញទេសភាពដ៏អស្ចារ្យបំផុតមួយ ដែលអាចនឹកស្រមៃដល់ ទីជនបទ និងឆ្នេរសមុទ្រនៅពីក្រោម។ ខេត្ដកំពត …

Read More

វិធីសាស្រ្ដ នៃការថែទាំរថយន្ដរបស់អ្នក

ការថែរក្សារថយន្តរបស់អ្នក គឺជាភាពចាំបាច់។ វាមានសារៈសំខាន់សម្រាប់ភាពជឿជាក់ សុវត្ថិភាព និងសម្រាប់ការពារតម្លៃរថយន្តរបស់អ្នក។ មានកិច្ចការមួយចំនួន ដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួលដោយខ្លួនឯង និងការងារមួយចំនួនទៀតគួរតែទុកឱ្យជាងជំនាញធ្វើប្រសើរជាង។ អ្នកគួរតែដឹងអំពីបញ្ហាដែលអាចកើតឡើង និងអ្វីដែលអាចកើតឡើងចំពោះរថយន្តរបស់អ្នក ដូច្នេះអ្នកអាចធ្វើការជួសជុល និងផ្លាស់ប្ដូរបាន។ យើងបានបង្កើតបញ្ជីនៃចំណុចមួយចំនួន សម្រាប់ឱ្យអ្នកពិចារណាក្នុងការថែទាំរថយន្ដ ឱ្យបានត្រឹមត្រូវ។ ព័ត៌មានលម្អិតភាគច្រើន គឺអាស្រ័យលើម៉ូដែលរថយន្ត ដែលអ្នកកំពុងប្រើប្រាស់។ សៀវភៅណែនាំរថយន្តរបស់អ្នក បានកំណត់អំពីតម្រូវការជាក់លាក់ សម្រាប់រថយន្តផ្ទាល់ខ្លួនរបស់អ្នក ហើយគួរតែសិក្សាដោយយកចិត្តទុកដាក់ដើម្បីធានាថា អ្នកអាចថែរក្សារថយន្តរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកមិនមានសៀវភៅណែនាំទេ នោះជារឿយៗអ្នកអាចទាញយកសៀវភៅណែនាំពីគេហទំព័ររបស់រោងចក្រផលិតបាន។ ១- ប្រើប្រាស់ប្រេងឥន្ធនៈដែលមានបរិមាណអុកតានត្រឹមត្រូវសម្រាប់ឡានរបស់អ្នក កម្រិតអុកតាន គឺជាមូលដ្ឋានសម្រាប់ការវាយតម្លៃជាសកលសម្រាប់ម៉ូទ័រដើរដោយប្រេងឥន្ធនៈ។ វាមានសារៈសំខាន់ ក្នុងការស្វែងយល់អំពីកម្រិតអុកតាននៅក្នុងប្រេងឥន្ធនៈ ដែលត្រូវនឹងរថយន្ដរបស់អ្នក។ ការប្រើប្រាស់ឥន្ធនៈមិនត្រឹមត្រូវ អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ម៉ាស៊ីនរថយន្ដរបស់អ្នក។ …

Read More

គន្លឹះទាំង៦ របស់តេលា ដើម្បីសន្សំសំចៃប្រេងឥន្ធន

មានការងារជាច្រើន ដែលអ្នកអាចធ្វើបាន ដែលនឹងជះឥទ្ធិពលដល់បរិមាណនៃការប្រើប្រាស់ប្រេងឥន្ធនៈរបស់រថយន្ដអ្នក នៅពេលដែលអ្នកបើកបរនៅតាមដងផ្លូវ។ ប្រសិនបើអ្នកចង់សន្សំប្រាក់ខ្លះ ហើយប្រើប្រេងឥន្ធនៈរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន នៅទីនេះគឺជាគន្លឹះ ៦ យ៉ាងរបស់យើង… ១- ថែរក្សាសំបកកង់របស់អ្នក  ការថែរក្សាសំបកកង់របស់អ្នក គឺជាគំនិតដ៏ល្អមួយ ប្រសិនបើអ្នកចង់សន្សំសំចៃប្រេង​ឥន្ធនៈ​។ សូមពិនិត្យ សម្ពាធ​​​កង់រថយន្តរបស់អ្នកជាប្រចាំ ជាពិសេសមុនពេល​អ្នកធ្វើដំណើរ​ចេញឆ្ងាយ​ពីទីក្រុង។ ការសប់ខ្យល់ឱ្យបានត្រឹមត្រូវ អាចធ្វើឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ សន្សំសំចៃរហូតដល់ ២%។ ២-បន្ថយម៉ាស៊ីនត្រជាក់ វាអាចជារឿងលំបាកធ្វើ នៅពេលមានដីហុយនិងថ្ងៃក្តៅ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសបិទម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចបន្តិចជំនួសវិញ នោះអ្នកនឹងអាចសន្សំសំចៃប្រេងឥន្ធនៈបានខ្លះ។ ជាពិសេស នៅពេលបើកបរក្នុងល្បឿនយឺត ការបើកម៉ាស៊ីនត្រជាក់អាចបណ្ដាលឱ្យប្រើប្រាស់ប្រេងឥន្ធនៈអស់ច្រើន។ ៣- បើកបរប្រកបដោយការគិតពិចារណា នេះ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត …

Read More

ចក្ខុវិស័យរបស់យើង

នៅកម្ពុជា តេលា ពួកយើង ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់នូវផលិតផល និងសេវាកម្ម​ ដែលមានគុណភាពប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់​នូវស្តង់ដារ​ និងបទបញ្ញត្ដិអន្តរជាតិ។

ពួកយើង ក៏ជឿជាក់យ៉ាងមុតមាំ ក្នុងការបម្រើមនុស្សជាតិ ដល់ទីបំផុត តាមរយៈភាពជោគជ័យ និងវិបុលភា​ព​របស់ក្រុមហ៊ុនយើង។

បន្តជាក្រុមហ៊ុនប្រេងឥន្ធនៈ និងថាមពលឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំង រួមចំណែកដល់​ការ​ធ្វើ​ឱ្យ​មនុស្ស​ជាតិ​​ទាំងមូលរស់នៅក្នុងភាពល្អប្រសើរ។

ពីនាយកប្រតិបត្តិ

TELA 2025

The Key to the Cambodian Dream

Petroleum Type Price
Super UNL 98
5,600R
Super 95
5,300R
Gasoline 92
4,650R
Diesel EURO 5
5,000R
LPG Gas
2,300R

Petroleum prices in Cambodia for Aug 11st, 2022