ដើម្បីភាពងាយស្រួលដល់អតិថិជនរបស់យើង តេលា បានផ្តល់ជូនជម្រើសទូទាត់ផ្សេងៗគ្នាជាច្រើន។ សាច់ប្រាក់ ត្រូវបានទទួលយកយ៉ាងទូលំទូលាយ ក្រៅពីនេះ យើងក៏ផ្តល់ជូននូវជម្រើសក្នុងការបង់ប្រាក់ជាមុនតាមរយៈ Pre-paid TelCard ផងដែរ។
ម្ចាស់កាតសមាជិក Pre-paid TelCard ទទួលបានអត្ថប្រយោជន៍ និងឯកសិទ្ធិជាច្រើនផ្សេងទៀត។ TelCard គឺជាមធ្យោបាយសាមញ្ញ និងមានសុវត្ថិភាពក្នុងការបង់ប្រាក់យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពនៅតាមស្ថានីយតេលា និងហាង T-Mart ទូទាំងប្រទេស។ កាតទាំងអស់មានតម្លៃ ៥ដុល្លារ ១០ដុល្លារ ២៥ដុល្លារ និង ៥០ដុល្លារ និងមានកូដសុវត្ថិភាព និងលេខ PIN កូដ ការពារ ដើម្បីសុវត្ថិភាពរបស់អ្នក។
លើសពីនេះទៀត នៅតាមសាខាមួយចំនួន យើងក៏ទទួលយកការទូទាត់តាម Visa Card កាតឥណពន្ធធនាគារ និងកាតឥណទាន(Credit Card) សំខាន់ៗផ្សេងទៀត។ សូមសាកសួរនៅតាមស្ថានីយ សម្រាប់ជម្រើស និងលក្ខខណ្ឌបច្ចុប្បន្ន។
សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងលក់ដុំ ការទូទាត់អាចធ្វើឡើងតាមរយៈការផ្ទេរប្រាក់តាមគណនីធនាគារពាណិជ្ជ ដោយមានការព្រមព្រៀងជាមុន។ សូមទាក់ទងជាមួយបុគ្គលិករបស់យើង ប្រសិនបើអ្នកមានសំណួរណាមួយ។