ផលិតផល និងសេវាកម្ម
Home > ផលិតផល និងសេវាកម្ម
សេវាកម្មរបស់យើង
ស្ថានីយសេវាកម្ម
សព្វថ្ងៃនេះ ក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ កន្លែង ដែលមានទីតាំងជាយុទ្ធសាស្រ្តនៅទូទាំងប្រទេសដើម្បីឱ្យប្រជាជនកម្ពុជាម្នាក់ៗ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលប្រេងឥន្ធនៈ និងហ្គាសរបស់យើង…
ធី ម៉ាត (T-Mart)
បច្ចុប្បន្ន ក្រុមហ៊ុនកម្ពុជា តេលា កំពុងដំណើរការហាងទំនិញនៅក្នុងស្ថានីយ ជាង ៥០ កន្លែង ដែលផ្តល់ជូននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនប្រភេទដល់អតិថិជនប្រចាំរបស់តេលា។
ផលិតផលរបស់យើង
ប្រេងរំអិល
ចាប់តាំងពីឆ្នាំ ១៩៩៩ ក្រុមហ៊ុន កម្ពុជា តេលា មានមធ្យោបាយឈានមុខគេក្នុងការផលិតប្រេងរំអិលម៉ាស៊ីន ដែលមានគុណភាពខ្ពស់។ ម៉ាកផលិតផលល្បីៗរបស់យើង រួមមាន Telaline Telnergy និងTelstar គឺមានការលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។
មិនថាអ្នកកំពុងប្រើប្រាស់ប្រេងរំអិលម៉ាស៊ីន សម្រាប់ការបើកបរកម្រិតខ្ពស់ ដើម្បី ពន្យារអាយុកាលប្រើប្រាស់ ឬការពាររថយន្ត រថយន្តធ្វើពាណិជ្ជកម្ម ទោចក្រយានយន្ដ ឬយានយន្តកសិកម្មរបស់អ្នកនោះទេ ក្រុមហ៊ុនកម្ពុជា តេលា មានដំណោះស្រាយដ៏ល្អសម្រាប់អ្នកជានិច្ច។
ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលទទួលបានវិញ្ញាបនបត្រ ISO 9001:2008 ចុះបញ្ជីការ (លេខ 36106) ដោយ UKAS នៅទីក្រុងឡុងដ៍និងវិញ្ញាបនបត្រ API (លេខចុះបញ្ជីការលេខ 2157) ចេញដោយវិទ្យាស្ថានប្រេងអាមេរិចនៅឆ្នាំ ២០០៤។
ប្រេងសាំង
ប្រេងឥន្ធនៈ
សាំង មានពីរប្រភេទ ដែលអាចរកជាវបាននៅបណ្តាញស្ថានីយប្រេងឥន្ធនៈរបស់កម្ពុជា តេលា។ Telsol Premium (Unleaded 92 Octane) និង Telsol Extra (Unleaded 95 Octane)។ ផលិតផលឥន្ធនៈ ដែលមានគុណភាពទាំងពីរនេះ នឹងជួយឱ្យរថយន្តរបស់អ្នក ដំណើរការបានរលូន និងមានប្រសិទ្ធភាព។
Telsol Premium និង Telsol Extra ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅក្នុងម៉ាស៊ីនបញ្ឆេះដែលប្រើសាំងនៅក្នុងយានយន្ត ព្រមទាំងម៉ាស៊ីនចល័ត និងម៉ាស៊ីននៅហ្នឹងកន្លែងផ្សេងទៀតផងដែរ ។ ផលិតផលប្រេងឥន្ធនៈរបស់យើងទាំងពីរ មានប្រព័ន្ធបន្ថែមទំនើប ដែលធានាថាម៉ាស៊ីនរបស់អ្នក ដំណើរការដោយប្រសិទ្ធភាពខ្ពស់បំផុត។
ផលិតផលទាំងនេះអាចប្រើបានសម្រាប់៖ ប្រព័ន្ធធ្វើឱ្យចុះត្រជាក់ដោយប្រើខ្យល់និងទឹក ម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈ ២និង៤ស្ដ្រូក ទោចក្រយានយន្ដ រថយន្ដ រថយន្ដក្រុង រថយន្ដដឹកទំនិញ រថយន្ដដឹកទំនិញខ្នាតតូច ម៉ាស៊ីនកាណូត ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនភ្លើង។
ស្ដង់ដារអនុវត្ដ
រាល់ផលិតផលប្រេងឥន្ធនៈនៅ កម្ពុជាតេលា គឺត្រូវនឹង ឬលើសពីលក្ខណៈបច្ចេកទេស និងតម្រូវការរបស់ក្រុមហ៊ុនផលិតម៉ាស៊ីនធំៗទាំងអស់ ហើយត្រូវធ្វើតេស្ត ត្រួតពិនិត្យកំណកនៅក្នុងម៉ាស៊ីនចាក់ប្រេងឥន្ធនៈដោយផ្ទាល់។
អត្ថប្រយោជន៍
- សម្អាតប៊ិចសាំងដែលស្ទះ ហើយរក្សាវាឱ្យស្អាតល្អដើម្បីផ្ដល់ថាមពលជាអតិបរមា។
- ថែរក្សាសេដ្ឋកិច្ចសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន ដោយសម្អាតឧបករណ៍ចាក់ប្រេងប៊ិចសាំង និងធានាថាលំនាំ នៃការចាក់ថ្នាំបាញ់ប្រេងត្រូវបានរក្សា នេះដើម្បីជៀសវាងបញ្ហាចំហេះ ដែលអាចបណ្តាលឱ្យការប្រើប្រាស់ប្រេងកើនឡើង និងការកាត់បន្ថយការបញ្ចេញផ្សែង។
- សន្សំសំចៃលើការថែទាំ ព្រោះវាមានមុខងារសម្អាតដ៏ល្អប្រសើរជួយឱ្យម៉ាស៊ីនស្អាត។ លក្ខណៈល្អពិសេសនៃប្រេងរំអិល គឺការពារភាពសឹករេចរិល នៃប៊ិចសាំង និង ប៊ីស្តុង។ សមត្ថភាពការពារប្រឆាំងនឹងច្រែះបានយ៉ាងល្អប្រសើរ ដែលប្រឆាំងនឹងការសឹករេចរិលនៃគ្រប់ផ្នែករបស់ប្រព័ន្ធប្រេង។
- បង្កើនប្រសិទ្ធភាពនៃការបើកបរ ដោយសារលំនាំបាញ់ប្រេងមានប្រសិទ្ធភាពដោយប៊ិចសាំងស្អាតល្អ បញ្ជៀសរាល់បញ្ហានៃការបើកបរ និងការចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន។ ប្រេងឥន្ធនៈដែលល្អ គឺមានលក្ខណៈដាច់ដោយឡែកពីសារធាតុដទៃ ដោយបានញែកទឹក និងសារធាតុផ្សេងទៀត ចេញពីប្រេងឥន្ធនៈ ដើម្បីការពារការប៉ះពាល់ដល់ម៉ាស៊ីនពេលដំណើរការ និងធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ។
- បង្កើនប្រសិទ្ធភាពនៅពេលចាក់ប្រេងឥន្ធនៈ ជាមួយនឹងសមត្ថភាពការពារមិនឱ្យ មានពពុះយ៉ាងល្អ ដែលការពារមិនឱ្យប្រេងឥន្ធនៈកំពប់អំឡុងពេលចាក់ប្រេងឥន្ធនៈចូលក្នុងរថយន្ដ។
ផ្តល់នូវស្ថិរភាពនៃការផ្ទុកដ៏ល្អបំផុតតាមរយៈការបង្កើតសេ្ថរភាពនៃអុកស៊ីតកម្ម ទ្រទ្រង់ការថយចុះនៃប្រេងឥន្ធនៈ អំឡុងពេលផ្ទុក។
ហ្គាស LPG
ក្រុមហ៊ុនកម្ពុជា តេលា គឺជាអ្នកផ្គត់ផ្គង់ឈានមុខគេនៃ Liquefied Petroleum Gas (LPG) នៅក្នុងប្រទេសកម្ពុជា។ ហ្គាស LPG គឺជាឥន្ធនៈដែលគ្មានពណ៌ដែលត្រូវបានប្រើសម្រាប់ការចម្អិនអាហារនៅតាមផ្ទះ ក៏ដូចជានៅក្នុងដំណើរការដុតកម្ដៅនៅឧស្សាហកម្ម ក្នុងវិស័យពាណិជ្ជកម្ម។
ក្រុមហ៊ុនកម្ពុជា តេលា អាចផ្គត់ផ្គង់ដល់ផ្ទះ ឬអាជីវកម្មរបស់អ្នក ជាមួយនឹងហ្គាស LPG ដែលមានគុណភាពល្អលក់ដាច់បំផុត។ ឧស្ម័នឥន្ធនៈ LPG គឺជាជម្រើសដ៏ល្អមួយ ដោយសារតែលក្ខណៈល្អចំពោះបរិស្ថាន។ លក្ខណៈសម្បត្តិទាំងនេះរួមមាន ចំហេះដែលគ្មានផ្សែង និងគ្មានក្លិន។
ដើម្បីធានាសុវត្ថិភាពដល់អតិថិជនរបស់យើង បំពង់ស៊ីឡាំងហ្គាស LPG របស់តេលា បានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពមុនពេលចែកចាយ។ សម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងស្រុក ធុងស្ដុកមានរាងជាស្វែរ ដែលមានសន្ទះប្រកបដោយគុណភាពខ្ពស់ ត្រូវបានតំឡើងប្រកបដោយវិជ្ជាជីវៈនៅបរិវេណដែលបានកំណត់។ សម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ និងលក់រាយ ផលិតផលហ្គាស LPG មានលក់ក្នុងធុងរាងស៊ីឡាំង ទម្ងន់ ១៥គីឡូក្រាម និង ៥០គីឡូក្រាម។
តេលា អូតូហ្គាស
អូតូហ្គាស LPG គឺអាចរកជាវបាននៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការរួមបញ្ចូលគ្នានៃ ៣០% ប្រូប៉ាន និង ៧០% ប៊ូតាន។ នេះ គឺជាជម្រើសប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធិភាព ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរទៅមុខទៀតជាមួយនឹងការបំភាយឧស្ម័នតិចជាងមុន។
ប្រេងម៉ាសូតថាមពល
ប្រេងម៉ាសូតថាមពលរបស់ក្រុមហ៊ុនកម្ពុជាតេលា
ប្រេងម៉ាស៊ូតថាមពលរបស់ក្រុមហ៊ុនកម្ពុជាតេលាគឺមាននៅគ្រប់បណ្តាញស្ថានីយ៍ប្រេងម៉ាស៊ូតទាំងអស់របស់ក្រុមហ៊ុនកម្ពុជាតេលាក្នុងប្រទេសកម្ពុជា។ នេះគឺជាប្រេងដែលមានគុណភាពខ្ពស់់ដែលបានបង្កើតឡើងសម្រាប់ប្រើក្នុងម៉ាស៊ីនដែលប្រើម៉ាស៊ូតទាំងអស់ ដូចជាសម្រាប់ប្រើជាមួយមធ្យោបាយធ្វើដំណើរ (យានយន្ត) ម៉ាស៊ីនផ្សេងៗ និងសំភារៈ ការិយាល័យ (ម៉ាស៊ីនភ្លើងជាដើម)។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងកំណកបន្ថែមរបស់ខ្លួន ប្រេងម៉ាស៊ូតថាមពលរបស់ ក្រុមហ៊ុនកម្ពុជា តេលា បានធ្វើការសម្អាតលើម៉ាស៊ីនចាក់ប្រេងដែលគាំង និងជួយថែទាំវាអោយស្អាតសម្រាប់ថាមពល និងដំណើរការជាអតិបរិមា។ ប្រេងម៉ាស៊ូតថាមពលរបស់ តេលាមានកម្មសិទ្ធ ប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន និងប្រព័ន្ធពហុជាតិបន្ថែម ដែលរក្សាឧបករណ៍ចាក់ប្រេងអោយស្អាត និងការពារសមាសភាពប្រព័ន្ធប្រេងដើម្បីប្រាកដថាម៉ាស៊ីនប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងដំណើរការខ្ពស់។ ផងដែរ វាក៏មានតួនាទីរអិលដើម្បីកាត់បន្ថយភាពសឹករេចរឹលទៅដល់ឧបករណ៍ ចាក់ប្រេង និងសមាសភាពរបស់បំពង់បូមប្រេង។ ប្រេងម៉ាស៊ូតថាមពលរបស់ តេលា ក៏បង្កើននូវ ថាមពល ការសន្សំសំចៃប្រេង និងកាត់បន្ថយការបំភាយចេញរបស់ប្រេង សន្សំសំចៃលើការថែទាំ ធ្វើឲ្យមាកការប្រសើរឡើងនៃការចាក់ប្រេងអោយមានប្រសិទ្ធភាព និងផ្តល់នូវលំនឹងផ្ទុកយ៉ាងល្អឥតខ្ចោះ។
ការអនុវត្តន៍
ប្រេងម៉ាស៊ូតថាមពលរបស់ តេលាគឺសមស្របសម្រាប់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីនដែលប្រើប្រេងម៉ាស៊ូត ដែលមានល្បឿនលឿនខ្លាំង និងមធ្យម។ ម៉ាស៊ីនទាំងនោះរួមមាន ឡានដឹកទំនិញ ឡានក្រុង ឡានដឹកអ្នកដំណើរ ត្រាក់ទ័រ ឧបករណ៍សំណង់ សំភារៈការិយាល័យ ម៉ាស៊ីនភ្លើង ម៉ាស៊ីននាវា ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកំដៅ ម៉ាស៊ីនដាំទឹកជាដើម។
អត្ថប្រយោជន៍
ម៉ាស៊ីនម៉ាស៊ូតល្បឿនលឿនខ្លាំង និងមធ្យមទាំងអស់៖ ការសន្សំសំចៃប្រេងអោយកាន់ប្រសើរឡើង និងកាត់បន្ថយការបំភាយចេញ របស់ប្រេង។ ការសំអាតម៉ាស៊ីនចាក់ប្រេងអោយន់ប្រសើរឡើង និងធានាបាន ការថែទាំ ដោយការ បញ្ចៀសបញ្ហាចំហេះ ដែលបណ្តាលមកពីការកើននៃ ការប្រើប្រាស់ប្រេង និងការបំភាយចេញរបស់ប្រេង។ ការរារាំងដំណើរការពពុះដែលធ្វើអោយការចាក់ប្រេងយានយន្តយឺតយ៉ាវ និងហៀរប្រេងក្នុងពេលចាក់។ ធ្វើឲ្យប្រេងកាន់តែរអិល និងស្ថេរភាព ឲ្យការចាក់ប្រេងកាន់តែមានប្រសិទ្ធភាព។ សន្សំសំចៃលើការថែទាំ ធ្វើឲ្យការបែកចែងទឹកដាច់ពីគ្នាកាន់តែប្រសើរឡើង ធ្វើឲ្យមានការការពារភាពច្រេះកាន់តែប្រសើរឡើង កាត់បន្ថយនូវការបំភាយរបស់ប្រេង
ស្តង់ដារការអនុវត្តន៍ការងារ
រៀបចំការបញ្ជាក់និងតម្រូវការនូវការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនសំខាន់ៗទាំងអស់នៃការរចនាម៉ាស៊ីនប្រេងម៉ាស៊ូតដើម្បីដំណើរការលើប្រេងចំហេះ។ សម្រេចបាននូវម៉ាស៊ីនចាក់ប្រេង Cummins L10 ដោយរក្សាកំរិតនៃការ ឆ្លងកាត់តេស្តសំអាត។ រៀបចំតម្រូវការតេស្តស្តង់ដារឧស្សាហកម្មជាច្រើនសម្រាប់ការបិតសន្ទះខ្យល់ ភាពរំអិល លំនឹង កំរិតទឹក និងការអនុវត្តន៍ការងារដែលរារាំងពពុះ។
ប្រេងកាត
ប្រេងកាតគឺជាប្រេងរាវថ្លាដែលបានមកពីប្រេងសាំង ប្រេងធ្យូងខ្មៅ ថ្មប្រេង។ ប្រេងកាតដែលបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅតាមឧស្សាហកម្ម និងតាមផ្ទះមួយចំនួន ជាប្រេងកាតត្រូវបានគេស្គាល់ថាជាប្រេងប៉ារ៉ាហ្វីន នៅក្នុងផ្នែកមួយចំនួនរបស់ពិភពលោក។ វាត្រូវបានប្រើប្រាស់ជាញឹកញាប់ ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនយន្តហោះនៅក្នុងអាកាសចរណ៍ ព្រមទាំងម៉ាស៊ីនរ៉ុកកែតមួយចំនួនផងដែរ។ នៅតាមផ្ទះ វាត្រូវបានគេប្រើជាប្រេងសម្រាប់ចំអិនម្ហូប និងសម្រាប់ផ្តល់ភ្លើងបំភ្លឺ ដូចជាចង្កៀងជាដើម។ ប្រេងកាតត្រូវបានគេប្រើសម្រាប់កាណូតដែលមានកំលាំងតូចដោយបានផលិតឡើងដោយ ក្រុមហ៊ុន Yamaha, Suzuki Marine និង Tohatsu។ វាត្រូវបានគេប្រើជាញឹកញាប់លើនាវានេសាទតូចៗ ហើយវាត្រូវបានរចនាជាម៉ាស៊ីនដែលប្រើប្រេងទាំងពីរ ដែលចាប់ផ្តើមពីការប្រើប្រេងសាំង ហើយបន្ទាប់មកប្តូរជាប្រេងកាតនៅពេលម៉ាស៊ីនឈានដល់សីតុណ្ហភាពប្រតិបត្តិការល្អបំផុត។ ប្រេងកាតគឺជាធាតុរំលាយដ៏ល្អឥតខ្ចោះនៃធាតុផ្សំផ្សេងៗជាច្រើន។ វារំលាយជាតិអ៊ីយ៉ូដ ជាតិផូស្វ័រ ជាតិជ័រ ស្ពាន់ធ័រ និងក្រមួន។ វាត្រូវបានគេប្រើប្រាស់ជាវត្ថុរាវសម្រាប់លាបថ្នាំនិងសំភារៈផ្សេងៗទៀត។ ចង្កៀងប្រេងកាតត្រូវបានគេប្រើសម្រាប់ភ្លើងបំភ្លឺនៅតាមជនបទដែលគ្មានភ្លើងអគ្គិសនី ឬវាជាជំរើសនៃតំលៃដ៏ថោកមួយនៅតាមជនបទដែលការប្រើប្រាស់ភ្លើងអគ្គិសនីថ្លៃខ្លាំង។