fbpx

ក្រុមហ៊ុន

សារពីនាយកប្រតិបត្ដិ

តាងនាមឱ្យក្រុមហ៊ុនកម្ពុជា តេលា ខ្ញុំសូមថ្លែងអំណរគុណ និង​សម្ដែងនូវសេចក្ដីគោរព ជូនចំពោះ​អតិថិជន និងដៃគូដ៏មានតម្លៃ​ទាំងអស់របស់យើងសម្រាប់ការបន្តគាំទ្រ។

រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ ដោយមានកិច្ចសហការ និងការគាំទ្រដ៏មុះមុតរបស់​លោកលោកស្រី តេលា យើងខ្ញុំ ​មានភាពរីកចម្រើនលូតលាស់ ​ក្លាយជាអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ធំជាងគេរបស់ប្រទេសកម្ពុជា ដោយបានចូលរួមចំណែក បង្កើតការងារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

អនុលោមតាមច្បាប់ពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន តេលា ត្រូវបានបង្កើតឡើង ជាក្រុមហ៊ុនអាហរ័ណនិហរ័ណ លើ​ផលិតផលប្រេងឥន្ធនៈ ដើម្បីឆ្លើយតបនឹងតម្រូវការ និងសេចក្ដីត្រូវការ នៃទីផ្សារកម្ពុជា ដែល​កំពុងកើនឡើង​​និងដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា​ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ការបង្កើត និងដំណើរការអាជីវកម្មដែលមានទំហំធំធេងនេះ គឺជាការប្រគួតប្រជែង​មួយ​ដ៏​ធំ​។​វាតម្រូវឱ្យមានយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយភាពទាន់ពេលវេលា និងមានភាពច្បាស់​លា​ស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការអនុវត្ត និង​ភាពរីក​ចម្រើន​លូតលាស់ប្រកប​ដោ​យ​ចីរភាព។​ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ក្រុមហ៊ុនរបស់យើង បានធ្វើការ​ដោយ​មិនខ្លាច​នឿយ​ហត់ ដើម្បីបំពេញ និងគោរពតាមស្តង់ដារអន្តរជាតិ ដោយបានបំពាក់ និងធ្វើឱ្យ​ប្រសើរ​ឡើង​នូវសម្ភារៈបច្ចេកទេស ផលិតផល និងសេវាអតិថិជន ព្រមទាំងការ​​​​​កសាងសមត្ថភាពធនធានមនុស្សរបស់យើង។

ខណៈពេលដែលយើងយល់ពីសារៈសំខាន់នៃនិរន្តរភាពហិរញ្ញវត្ថុ ក្នុងនាម​ជា​សហគ្រាស​មួយ យើងក៏ទទួលស្គាល់ពីសារៈសំខាន់ នៃកិច្ចការពារបរិស្ថាន​របស់យើង ដើម្បីសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយនៅក្នុងប្រទេស​កម្ពុជាផងដែរ។  ដោយសារតែការប្ដេជ្ញាចិត្តរបស់យើងចំពោះប្រតិបត្តិការដែលមិនប៉ះពាល់​ដល់​បរិស្ថាន ក្រុមហ៊ុន តេលា បានទទួលពានរង្វាន់ ISO 9001: 2008 ។

ជាចុងក្រោយ នៅក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំ របស់ក្រុមហ៊ុន តេលា ខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់យើង ចំពោះការយកចិត្តទុកដាក់ និងការបំពេញការងារដ៏ឆ្នើម រហូតមកដល់ពេលបច្ចុប្បន្ន ស្របតាមចក្ខុវិស័យ ដែលបានកំណត់យ៉ាងច្បាស់ក្នុងការបម្រើ​អតិថិជ​ន​​របស់យើង រយៈពេល ២៥ ឆ្នាំទៅមុខទៀត និងច្រើនឆ្នាំលើសពីនេះ ក្នុងនាមជាឧស្សាហកម្មឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ខ្ញុំរំពឹងថា នឹងមានការគាំទ្រ និងមានកិច្ចសហប្រតិបត្តិការបន្ត ពីលោកលោកស្រី។

ដោយ​សេចក្ដី​គោរព,

ឧកញ៉ា ឈុន អូន
ប្រធាន និងជានាយកប្រតិបត្ដិ