ក្រុមហ៊ុនកម្ពុជាតេលា មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ក្រុមហ៊ុនកម្ពុជាតេលាបាននិងកំពុងនាំចូល និងចែកចាយផលិតផលតេលសិលា ប្រភេទម៉ាស៊ូត EURO V (10ppm) ចាប់តាំងពីឆ្នាំ២០២២ មក។
ដើម្បីអនុលោមតាមសារាចរលេខ ០១ស.រ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវអោយកុ្រមហ៊ុនប្រេងឥន្ធនៈទាំងអស់ នាំចូល និងចែកចាយផលិតផលតេលសិលាទាំងសាំង និងម៉ាស៊ូតដែលមានកម្រិតស្ពាន់ធ័រ ១០ភាគលាន(10ppm) ឬ EURO V ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ក្រុមហ៊ុនកម្ពុជាតេលាយើងខ្ញុំនឹងចាប់ផ្តើមនាំចូលប្រេងសាំង ដែលមានកម្រិតស្ពាន់ធ័រ ១០ភាគលាន(10ppm) ឬ EURO V តាមកាលកំណត់ខាងលើ។
ក្រុមហ៊ុនកម្ពុជាតេលាគ្រប់ពេលវេលាតែងតែផ្តោតលើការនំាចូលប្រេងឥន្ធនៈ ដែលមានគុណភាពខ្ពស់ដើម្បីយានយន្តរបស់លោកអ្នក និងដើម្បីចូលរួមចំណែកកែលំអរបរិស្ថានរបស់ប្រទេសកម្ពុជាយើង។
អាស្រ័យហេតុនេះសូមសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ
