fbpx

News

NEWSROOM

វិធីសាស្រ្ដ នៃការថែទាំរថយន្ដរបស់អ្នក

Share on

Share on facebook
Share on linkedin
Share on twitter

ការថែរក្សារថយន្តរបស់អ្នក គឺជាភាពចាំបាច់។ វាមានសារៈសំខាន់សម្រាប់ភាពជឿជាក់ សុវត្ថិភាព និងសម្រាប់ការពារតម្លៃរថយន្តរបស់អ្នក។ មានកិច្ចការមួយចំនួន ដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួលដោយខ្លួនឯង និងការងារមួយចំនួនទៀតគួរតែទុកឱ្យជាងជំនាញធ្វើប្រសើរជាង។

អ្នកគួរតែដឹងអំពីបញ្ហាដែលអាចកើតឡើង និងអ្វីដែលអាចកើតឡើងចំពោះរថយន្តរបស់អ្នក ដូច្នេះអ្នកអាចធ្វើការជួសជុល និងផ្លាស់ប្ដូរបាន។ យើងបានបង្កើតបញ្ជីនៃចំណុចមួយចំនួន សម្រាប់ឱ្យអ្នកពិចារណាក្នុងការថែទាំរថយន្ដ ឱ្យបានត្រឹមត្រូវ។

ព័ត៌មានលម្អិតភាគច្រើន គឺអាស្រ័យលើម៉ូដែលរថយន្ត ដែលអ្នកកំពុងប្រើប្រាស់។ សៀវភៅណែនាំរថយន្តរបស់អ្នក បានកំណត់អំពីតម្រូវការជាក់លាក់ សម្រាប់រថយន្តផ្ទាល់ខ្លួនរបស់អ្នក ហើយគួរតែសិក្សាដោយយកចិត្តទុកដាក់ដើម្បីធានាថា អ្នកអាចថែរក្សារថយន្តរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកមិនមានសៀវភៅណែនាំទេ នោះជារឿយៗអ្នកអាចទាញយកសៀវភៅណែនាំពីគេហទំព័ររបស់រោងចក្រផលិតបាន។

១- ប្រើប្រាស់ប្រេងឥន្ធនៈដែលមានបរិមាណអុកតានត្រឹមត្រូវសម្រាប់ឡានរបស់អ្នក

កម្រិតអុកតាន គឺជាមូលដ្ឋានសម្រាប់ការវាយតម្លៃជាសកលសម្រាប់ម៉ូទ័រដើរដោយប្រេងឥន្ធនៈ។ វាមានសារៈសំខាន់ ក្នុងការស្វែងយល់អំពីកម្រិតអុកតាននៅក្នុងប្រេងឥន្ធនៈ ដែលត្រូវនឹងរថយន្ដរបស់អ្នក។ ការប្រើប្រាស់ឥន្ធនៈមិនត្រឹមត្រូវ អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ម៉ាស៊ីនរថយន្ដរបស់អ្នក។ ប្រសិនបើអ្នកមានសៀវភៅណែនាំសម្រាប់រថយន្តរបស់អ្នក នោះព័ត៌មាននេះគួរតែត្រូវបានបញ្ចូល។ រថយន្តដែលមានសមត្ថភាពខ្ពស់ជាច្រើន ដែលត្រូវការប្រេងឥន្ធនៈដែលមានអត្រាអុកតានខ្ពស់ជាង នឹងបញ្ជាក់ពីបញ្ហានេះនៅលើគម្របប្រេងឥន្ធនៈ ឬផ្ទៃតាប្លូរបស់រថយន្ត។

២- ប៉ូលាឡានរបស់អ្នកយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំ

ប្រការនេះ នឹងជួយឱ្យរថយន្តមើលទៅស្អាតល្អ ប៉ុន្តែមានចំណុចសំខាន់មួយផ្សេងទៀតចំពោះការប៉ូលានេះ គឺការប៉ូលាឡាននឹងការពារច្រែះ ដែលអាចនាំឱ្យមានការចំណាយច្រើនក្នុងការជួសជុល។ ដើម្បីប៉ូលាឡានរបស់អ្នក ដំបូងត្រូវលាងសម្អាតវាដោយប្រើសាប៊ូដែលសមរម្យ ត្រូវប្រាកដថាឡានស្ងួតទាំងស្រុង បន្ទាប់មកអ្នកអាចយកថ្នាំប៉ូលាទៅប៉ាតលើផ្ទៃដែលមានថ្នាំពណ៌ឡានដោយប្រើប្រាស់ប៉ុងជូត។ លាបថ្នាំប៉ូលាដោយធ្វើចលនាជារង្វង់ បន្ទាប់មករង់ចាំឱ្យវាស្ងួតទាំងស្រុង។ នៅពេលវាស្ងួតល្អហើយ អ្នកអាចប៉ូលា និងសម្អាតដោយប្រើក្រណាត់ទន់។

៣- ប្ដូរផ្លិតទឹករបស់អ្នក

ផ្លិតទឹក (ពេលខ្លះត្រូវបានគេស្គាល់ថាជា ឧបករណ៍ជូតទឹកនៅលើកញ្ចក់) គឺជាបន្ទះកៅស៊ូវែង ដែលជួយបោសទឹកភ្លៀង ធូលី ឬកំទេចកំទីផ្សេងៗ ចេញពីកញ្ចក់រថយន្ដរបស់អ្នក។ វាគឺជាមុខងារសុវត្ថិភាពដ៏សំខាន់មួយដែលត្រូវបានបំពាក់លើរថយន្តទាំងអស់។ នៅពេលដែលអ្នកកត់សម្គាល់ថា ផ្លិតទឹកចាប់ផ្ដើមបង្កើតស្នាម នៅលើកញ្ចក់រថយន្ដរបស់អ្នក ពេលនោះវាមានន័យថា ដល់ពេលដែលត្រូវផ្លាស់ប្ដូរវាហើយ។ ពេលខ្លះអ្នកអាចស្វែងរកព័ត៌មានស្តីពី វិធីសាស្រ្តនៃការប្ដូរផ្លិតទឹក នៅក្នុងសៀវភៅណែនាំអំពីរថយន្តរបស់អ្នក ឬទៅយានដ្ឋានដើម្បីឱ្យគេជួយផ្លាស់ប្ដូរឱ្យតែម្ដង។

៤- ពិនិត្យសម្ពាធកង់រថយន្តរបស់អ្នក

ការបើកបររថយន្ដដែលសំបកកង់មិនបានសប់ត្រឹមត្រូវ នឹងធ្វើឱ្យសំបកកង់របស់អ្នកសឹករេចរិល ហើយបង្កើនបរិមាណប្រេងឥន្ធនៈដែលអ្នកកំពុងប្រើ។ វាចាំបាច់ខ្លាំងណាស់ ដែលអ្នកត្រូវពិនិត្យមើលសំបកកង់របស់អ្នកជាប្រចាំ ដើម្បីប្រាកដថា កង់រថយន្ដរបស់អ្នកមានខ្យល់គ្រប់គ្រាន់។ អ្នកក៏ត្រូវធានាថា ក្រឡាកង់រថយន្ដរបស់អ្នកមិនសឹករេចរិលពេក។ការបើកបរដោយប្រើសំបកកង់ដែលសឹករេចរិលគឺគ្រោះថ្នាក់ខ្លាំងណាស់។

៥- ប្តូរប្រេងម៉ាស៊ីនរបស់អ្នក

ការប្តូរប្រេងម៉ាស៊ីននៅក្នុងរថយន្ដរបស់អ្នក គឺជារឿងសំខាន់បំផុតមួយ ដែលត្រូវចងចាំពេលមើលថែទាំរថយន្ដរបស់អ្នក។ ប្រសិនបើអ្នកភ្លេច នោះប្រេងម៉ាស៊ីននឹងខូច ហើយធ្វើឱ្យខូចតម្រងប្រេង។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវប្រើប្រាស់ប្រភេទប្រេងម៉ាស៊ីន ដែលត្រឹមត្រូវសម្រាប់រថយន្ដរបស់អ្នក។ ព័ត៌មានអំពីបញ្ហានេះ នឹងមាននៅក្នុងសៀវភៅណែនាំរថយន្ត។ ស្ថានីយតេលា ជាច្រើននៅទូទាំងប្រទេសកម្ពុជា អាចផ្តល់ជូននូវសេវាកម្មផ្លាស់ប្តូរប្រេងម៉ាស៊ីនយ៉ាងពេញលេញ។ តើអ្នកត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនញឹកញាប់ប៉ុណ្ណាគឺអាស្រ័យលើម៉ូដែលរថយន្តដែលអ្នកប្រើ និងចម្ងាយដែលអ្នកបើកបររថយន្ត។ សៀវភៅណែនាំរថយន្តរបស់អ្នក គួរតែប្រាប់អ្នកថាតើអ្នកត្រូវបានណែនាំឱ្យធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនញឹកញាប់ប៉ុណ្ណា សម្រាប់ម៉ូដែលរថយន្ដរបស់អ្នក។

៦- ពិនិត្យអំពូល

ជារឿយៗ អ្នកអាចដឹងថាមានបញ្ហាជាមួយនឹងអំពូលភ្លើងរបស់អ្នក នៅពេលអ្នកកំពុងបើកបរ ប៉ុន្តែដើម្បីធ្វើការត្រួតពិនិត្យពេញលេញអ្នកអាចស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឱ្យឈរនៅពីមុខឡានរបស់អ្នក។ បន្ទាប់មកពិនិត្យមើលអំពូលនីមួយៗ។ សូមពិនិត្យមើលពីស៊ីញ៉ូខាងឆ្វេង បន្ទាប់មកខាងស្តាំ ចង្កៀងខាងមុខទាំងភ្លើងហ្វា និង ភ្លើងកូត។ បន្ទាប់មក អ្នកអាចពិនិត្យបែបនេះម្តងទៀត សម្រាប់ផ្នែកខាងក្រោយនៃរថយន្ដរបស់អ្នក។ ប្រសិនបើទាំងអំពូលភ្លើងហ្វា និងភ្លើងកូត មិនមានដំណើរការ ជាក់លាក់ទេ នោះវាអាចមានបញ្ហាអគ្គិសនី ដែលត្រូវការជួសជុល។

៧- ពិនិត្យខ្សែពានរបស់អ្នក

ខ្សែពាន គឺជាផ្នែកមួយនៃម៉ាស៊ីនដែលផ្តល់ថាមពលដល់មុខងារផ្សេងៗ នៅក្នុងរថយន្ដទំនើបរួមមាន៖ ឌីណាម៉ូ ម៉ូទ័របូមចង្កូត ម៉ាស៊ីនត្រជាក់ និងម៉ូទ័របូមទឹក។ វាចាំបាច់ក្នុងការពិនិត្យមើលខ្សែពានរថយន្តរបស់អ្នក ដើម្បីឱ្យដឹងអំពីការខូចខាត ឬស្នាមប្រេះ។ ភាពតឹងនៃខ្សែពាន នឹងត្រូវការពិនិត្យ ដើម្បីឱ្យប្រាកដថាវាមិនយឺតពេក។ ប្រសិនបើចាំបាច់ អ្នកនឹងត្រូវផ្លាស់ប្ដូរខ្សែពានចេញ។ រថយន្តជាច្រើនមានអំពូលផ្ដល់សញ្ញាគ្រោះថ្នាក់ ដែលនឹងភ្លឺដើម្បីបង្ហាញ ប្រសិនបើមានបញ្ហាជាមួយខ្សែពាន ហើយសញ្ញានេះក៏អាចមានន័យថា មានបញ្ហាជាមួយនឹងអាគុយ ឬឌីណាម៉ូ របស់រថយន្តផងដែរ។ វាមិនមែនជាគំនិតល្អនោះទេ ក្នុងការបន្តបើករថយន្ត របស់អ្នកនៅពេលដែលខ្សែពាន សឹក យឺត ឬខូច។

៨- ពិនិត្យមើលហ្វុយស៊ីបរបស់អ្នក

នៅពេលភ្លើងខាងក្នុងនៅក្នុងរថយន្ដរបស់អ្នកឈប់ដំណើរការ វាអាចមានន័យថា ហ្វុយស៊ីបបានឆេះខ្លោច។ ហ្វុយស៊ីបនៅក្នុងរថយន្ដ គឺត្រូវបានដាក់ដើម្បីការពារពីការកើនឡើង នៃចរន្តអគ្គិសនី ប្រសិនបើចរន្ដអគ្គិសនីកើនឡើង នោះហ្វុយស៊ីបនឹងឆេះ កាត់ផ្តាច់ចរន្តអគ្គិសនី និងការពារគ្រឿងផ្សេងៗរបស់រថយន្ត។ ក្នុងស្ថានភាពបែបនេះ គ្រឿងនានា អាចឡើងកម្តៅខ្លាំង ដែលនឹងបង្កបញ្ហាធ្ងនធ្ងរ។ អ្នកអាចពិនិត្យមើលហ្វុយស៊ីបដោយខ្លួនឯងបានយ៉ាងងាយស្រួល។ ដំបូង អ្នកត្រូវរកមើលប្រអប់ហ្វុយស៊ីបរថយន្ត ដូចធម្មតា មិនមានទីតាំងស្តង់ដារជាសកលទេ ហើយទីតាំងរបស់វាប្រែប្រួលពីរថយន្ដមួយទៅរថយន្ដមួយ សៀវភៅណែនាំរបស់អ្នកអាចបញ្ជាក់ច្បាស់។ នៅក្នុងរថយន្ដជាច្រើន អ្នកអាចរកឃើញប្រអប់ហ្វុយស៊ីបនៅម្ដុំជុំវិញម៉ាស៊ីន ឬអាគុយ ប៉ុន្តែពេលខ្លះវាមានទីតាំងនៅខាងក្នុងរថយន្តក្រោមចង្កូត។ ពួកវាជាធម្មតាស្ថិតនៅក្នុងប្រអប់ខ្មៅ ដែលត្រូវបានសម្គាល់ថា “ហ្វុយស៊ីប” រថយន្តជាច្រើនមានប្រអប់ហ្វុយស៊ីបចំនួន ២។ នៅពេលដែលរកឃើញហើយ អ្នកអាចបើកប្រអប់ហ្វុយស៊ីប និងពិនិត្យមើលដ្យាក្រាម នៅផ្នែកខាងក្នុងនៃគំរប (ឬនៅក្នុងសៀវភៅណែនាំរថយន្តប្រសិនបើងាយស្រួលជាង)។ វាជាការសំខាន់ណាស់ដែលអ្នកមិនត្រូវដកហ្វុយស៊ីបចេញទេ ខណៈពេលដែលរថយន្តកំពុងបើក/បញ្ឆេះ បើអ្នកធ្វើបែបនេះអ្នកអាចនឹងឆក់។ សូមពិនិត្យមើលហ្វុយស៊ីបដោយមិនដកវាចេញ ដើម្បីពិនិត្យមើលសញ្ញានៃការខូចខាត។ អ្នកអាចបញ្ចាំងភ្លើង ដើម្បីពិនិត្យមើលហ្វុយស៊ីប ប្រសិនបើផ្នែកខាងក្នុងហ្វុយស៊ីបមានពណ៌ខ្មៅ វាបង្ហាញថាហ្វុយស៊ីបត្រូវបានឆេះហើយ។ អ្នកនឹងត្រូវការហ្វុយស៊ីបដូចគ្នាបេះបិតដើម្បីផ្លាស់ប្ដូរ ដូចជា៖ មានពណ៌ដូចគ្នា កម្រិតអំពែ និងរូបរាងដូចគ្នា។


divider

ABOUT KAMPUCHEA TELA

Today’s Kampuchea Tela Co., Ltd. was initially founded in 1993 as Kandal Import & Export Company known as Kadimex. With the strong leadership of Oknha Chhun On, founder & Chairman / CEO, Kadimex saw a remarkable growth in matter of two (2) years and renamed the company to Kampuchea Tela in 1995 by focusing its core business on fuel distribution to meet the growing demand in the Kingdom. In 1996, a year after Kampuchea Tela’s incorporation, the company’s first oil storage terminal was commissioned in Phnom Penh, the Kingdom’s capital city.

In 2004, the company built its second storage terminal in Sihanoukville, Cambodia’s major port and harbor city, enabling Kampuchea Tela to supply fuels both to industries and end consumers through its extensive distribution network in the country. Today, Kampuchea Tela is Cambodia’s one of the leading Oil & Gas companies, with 1,899 retail outlets and service stations throughout the Kingdom and still growing with substantial renovation and expansion plans in hand.