fbpx

News

NEWSROOM

ការធ្វើដំណើរតាមដងផ្លូវយ៉ាងល្អបំផុតនៅក្នុងប្រទេសកម្ពុជា

Share on

Share on facebook
Share on linkedin
Share on twitter

ប្រព័ន្ធផ្លូវថ្នល់នៅកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានតភ្ជាប់ទៅកាន់តំបន់នានា ច្រើនឡើងៗ នៃប្រទេស និងបានកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកដំណើរ។ ទាំងនេះ គឺជាទិសដៅធ្វើដំណើរតាមដងផ្លូវ ដែលយើងចូលចិត្ដ នៅក្នុងប្រទេសកម្ពុជា ដែលអ្នកអាចនឹងចង់សាកល្បងធ្វើដំណើរជាមួយក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នក ក្នុងដំណើរកម្សាន្តថ្ងៃឈប់សម្រាកបន្ទាប់របស់អ្នក។

១- ខេត្ដកំពត

ជាធម្មតាត្រូវចំណាយពេលតិចជាង ៤ ម៉ោង ដោយធ្វើដំណើរចេញពីចំណតរថយន្ដកាពីតូល ខេត្ដកំពត គឺជាកន្លែងដ៏អស្ចារ្យមួយ សម្រាប់ការសម្រាកលម្ហែកាយ។ ខ្ញុំ ធ្វើដំណើរក្បែរជើងភ្នំបូកគោ ជាមួយនឹងផ្លូវថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺពិតជារីករាយណាស់។ មើលពីខាងលើ អ្នកនឹងឃើញទេសភាពដ៏អស្ចារ្យបំផុតមួយ ដែលអាចនឹកស្រមៃដល់ ទីជនបទ និងឆ្នេរសមុទ្រនៅពីក្រោម។ ខេត្ដកំពត គឺត្រូវបើកបរត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះពីឆ្នេរ និងផ្សារក្តាមនៅកែប។ ឥឡូវនេះ គឺមានសេវាកម្មរថភ្លើងពីភ្នំពេញទៅកំពត ដូច្នេះប្រសិនបើ អ្នកមិនធ្លាប់ធ្វើដំណើរតាមរថភ្លើងនៅកម្ពុជាពីមុនមកទេនោះ នេះអាចជាឱកាសមួយដើម្បីសាកល្បង។

២- ខេត្ដបាត់ដំបង

ជាធម្មតាត្រូវធ្វើដំណើរពី ៥-៦ ម៉ោងពីភ្នំពេញ និងប្រហែល ៣ ម៉ោងប៉ុណ្ណោះ ពីខេត្ដសៀមរាប ខេត្ដបាត់ដំបង គឺជាទីក្រុងដែលផ្ដល់ឱ្យអ្នកនូវភាពល្ហែល្ហើយ និងមានភាពរួសរវើក ប្រកបដោយវត្ថុដែលគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្បែរនោះ។ ខេត្ដបាត់ដំបង មានភាពល្បីល្បាញដោយសាររទេះធ្វើពីឫស្សី (ណូរី) ដែលមានលក្ខណៈប្លែកតែមួយ និងគួរតែជិះលេង ប៉ុន្តែក្រៅពីនេះ ក៏មានភ្នំសំពៅផងដែរ ដែលជាវត្តនៅលើភ្នំ មានទេសភាពដ៏អស្ចារ្យបើមើលពីកំពូលភ្នំ។ ជារៀងរាល់ថ្ងៃពេលព្រលប់ មានសត្វប្រចៀវរាប់លានក្បាល ហើរចេញពីរូងភ្នំ ដែលពិតជាទីកន្លែងដ៏អស្ចារ្យមែន។ ខេត្តបាត់ដំបង ក៏មានមាត់ទន្លេមួយ ដែលលាតសន្ធឹងនៅកណ្តាលទីក្រុងជាមួយនឹងកន្លែងដ៏អស្ចារ្យមួយចំនួន ដើម្បីទទួលយកភាពរីករាយពីការទទួលទានអាហារនិងភេសជ្ជៈបែបខ្មែរ។

៣- ខេត្ដក្រចេះ

ស្ថិតនៅភាគខាងកើត នៃប្រទេសកម្ពុជានៅលើដងទន្លេមេគង្គ ខេត្តក្រចេះ គឺជាទីក្រុងតូចមួយដែលល្បីល្បាញដោយសារសត្វផ្សោត។ ធ្វើដំណើរប្រហែលជា ៥ ទៅ ៦ ម៉ោងពីភ្នំពេញ ខេត្ដក្រចេះ គឺជាកន្លែងដ៏ល្អសម្រាប់សម្រាកលម្ហែកាយ និងទទួលយកបទពិសោធន៍ល្អពីធម្មជាតិ នៅប្រទេសកម្ពុជាក្នុងរយៈពេលពីរបីថ្ងៃ។ ការធ្វើដំណើរតាមទូក តាមដងទន្លេឆ្ពោះទៅរមណីដ្ឋានកាំពីដើម្បីមើលសត្វផ្សោត ដ៏កម្រ គឺជាសកម្មភាពសំខាន់មួយនៃដំណើរកម្សាន្ត ហើយក៏មានសកម្មភាពគួរឱ្យចាប់អារម្មណ៍មួយចំនួនទៀតរួមមាន ការជិះទូកកាយ៉ាក់ ដែលអាចជិះបាននៅក្នុងទីក្រុង។

៤- ខេត្ដកំពង់ធំ

ស្ថិតនៅចំណុចកណ្តាលរវាងភ្នំពេញ និងខេត្ដសៀមរាប (ធ្វើដំណើរប្រហែលជា ៣ ម៉ោង ពីភ្នំពេញ ឬខេត្ដសៀមរាប អាស្រ័យលើស្ថានភាពចរាចរណ៍) ខេត្ដកំពង់ធំ គឺមានផ្លូវធ្វើដំណើរងាយស្រួល ពីទីក្រុងទាំងពីរ។ ចំណុចលេចធ្លោបំផុត គឺក្រុមប្រាសាទសំបូរព្រៃគុហ៍ដ៏ទាក់ទាញ ដែលជាប្រាសាទ ដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមិនសូវមានមនុស្សទៅទស្សនាច្រើនដូចប្រាសាទនានា ក្នុងខេត្តសៀមរាបទេ។ ហើយក៏មានឱកាសធ្វើដំណើរតាមទូក តាមដងទន្លេត្រឡប់មកក្រុងវិញ ហើយឥឡូវនេះ ខេត្ដកំពង់ធំ ថែមទាំងមានសណ្ឋាគារប្រណីតនិងសណ្ឋាគារលំដាប់កណ្តាល មួយចំនួន ដែលមានអាងហែលទឹក និងកន្លែងផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់សម្រាកលម្ហែកាយ មួយថ្ងៃ ឬពីរថ្ងៃ។

៥- ខេត្ដមណ្ឌលគិរី 

ត្រូវធ្វើដំណើរ ៧ ឬ ៨ ម៉ោង​ពីចំណតរថយន្តកាពីតូល​ ខេត្តមណ្ឌលគីរី គឺស្ថិតនៅឆ្ងាយបន្តិច ប៉ុន្តែជាកន្លែងគួរឱ្យចាប់អារម្មណ៍មួយ ដែលសាកសមនឹងការធ្វើដំណើរ ប្រសិនបើអ្នកមានពេលទំនេរ។ ដោយសារទិសដៅនេះ គឺស្ថិតនៅលើភ្នំ ជាធម្មតា វាមានអាកាសធាតុ​ត្រជាក់​ជាង​ទីក្រុងភ្នំពេញ ​ជាពិសេសនៅពេលយប់។ គោល​ដៅទេសចរណ៍នៅទីនេះរួមមាន ជម្រកសត្វដំរីមួយចំនួន ដែលអ្នកអាចមើលឃើញដំរីមួយចំនួននៅក្នុ​​ងជម្រកព្រៃធម្មជាតិរបស់ពួកគេ ក៏ដូចជា ទឹកជ្រោះប៊ូស្រាដ៏ស្រស់ត្រកាល និងជាទីកន្លែងមក​​ទស្សនា​កម្សា​​​​​ន្ដដ៏ល្អបំផុត​ នៅរដូវវស្សា។


divider

ABOUT KAMPUCHEA TELA

Today’s Kampuchea Tela Co., Ltd. was initially founded in 1993 as Kandal Import & Export Company known as Kadimex. With the strong leadership of Oknha Chhun On, founder & Chairman / CEO, Kadimex saw a remarkable growth in matter of two (2) years and renamed the company to Kampuchea Tela in 1995 by focusing its core business on fuel distribution to meet the growing demand in the Kingdom. In 1996, a year after Kampuchea Tela’s incorporation, the company’s first oil storage terminal was commissioned in Phnom Penh, the Kingdom’s capital city.

In 2004, the company built its second storage terminal in Sihanoukville, Cambodia’s major port and harbor city, enabling Kampuchea Tela to supply fuels both to industries and end consumers through its extensive distribution network in the country. Today, Kampuchea Tela is Cambodia’s one of the leading Oil & Gas companies, with 1,899 retail outlets and service stations throughout the Kingdom and still growing with substantial renovation and expansion plans in hand.