fbpx

គុណតម្លៃរបស់យើង

អំពីក្រុមហ៊ុនកម្ពុជា តេលា

ក្រុមហ៊ុនកម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ ជាក្រុមហ៊ុនកណ្តាលអាហរ័ណនីហរ័ណ ដែល​មានឈ្មោះថាកាឌីម៉ិច (Kadimex)។ ជាមួយនឹងការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ស្ថាបនិ​​ក និងជាប្រធាន / នាយកប្រតិបត្តិ ក្រុមហ៊ុនកាមេឌីម៉ិចបានឃើញការរីកចម្រើនគួរឱ្យកត់សម្គាល់​ក្នុងរយៈពេល ពីរ (២) ឆ្នាំ ហើយបានប្តូរឈ្មោះក្រុមហ៊ុន ទៅជាក្រុមហ៊ុនកម្ពុជា តេលា នៅឆ្នាំ ១៩៩៥ ដោយ​ផ្តោតសំខាន់លើអាជីវកម្មស្នូល​របស់ខ្លួន​ គឺការចែក​ចាយ​ប្រេងឥន្ធនៈ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុង​កើនឡើង នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ១៩៩៦ មួយឆ្នាំបន្ទាប់ពីការប្ដូរឈ្មោះថាក្រុមហ៊ុនកម្ពុជា ​តេលា​ ស្ថានីយស្តុកប្រេងដំបូងគេរបស់ក្រុមហ៊ុន ត្រូវបានដាក់ឱ្យដំណើរការនៅ​រាជធានីភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំ ២០០៤ ក្រុមហ៊ុនបានសាងសង់ស្ថានីយស្ដុកប្រេងទី២ របស់ខ្លួន មាន​ទីតាំងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ​ដែលជាកំពង់ផែ ​និងទីក្រុងកំពង់ផែ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលអាចឱ្យកម្ពុជា តេលា ផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់​ទាំងឧស្សាហកម្ម និងអ្នកប្រើប្រាស់ចុងក្រោយ ​តាមរយៈបណ្តាញចែកចាយយ៉ាង​ទូលំទូលាយនៅក្នុងប្រទេស។ សព្វថ្ងៃ ក្រុមហ៊ុនកម្ពុជា តេលា ជាក្រុមហ៊ុនប្រេងឥន្ធនៈ ​និងហ្គាសឈានមុខគេមួយ​នៅ​ប្រទេសកម្ពុជា ដែលមានស្ថានីយលក់រាយ និងស្ថានីយផ្ដល់សេវាកម្ម ចំនួន ១.៨៩​៩​​ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែបន្ដរីកចម្រើនដោយមានផែនការកែលម្អ និងការពង្រីកយ៉ាងច្រើន ដែលមានស្រាប់។

ទស្សនវិស័យរបស់យើង

គុណភាព ប្រសិទ្ធភាព វិបុលភាព មនុស្សជាតិ

នៅក្រុមហ៊ុនកម្ពុជា តេលា យើងប្រឹងប្រែងអស់ពីសមត្ថភាព ​ដើម្បីផ្តល់នូវផលិតផល និង​សេវា​កម្ម​ដែលមានគុណភាព ប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់​នូវ​ស្តង់​ដារ​​ និង​បទបញ្ញត្ដិអន្តរជាតិ។

យើងក៏ជឿជាក់យ៉ាងមុតមាំ ក្នុងការបម្រើមនុស្សជាតិដល់ទីបំផុត តាមរយៈភាពជោគជ័យ និងវិបុលភាពរបស់ក្រុមហ៊ុនយើង។

ចក្ខុវិស័យរបស់យើង

បន្តជាក្រុមហ៊ុនប្រេងឥន្ធនៈ និងថាមពលឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំង រួមចំណែកដល់ការធ្វើឱ្យមនុស្សជាតិ​ទាំងមូលរស់នៅក្នុងភាពល្អប្រសើរ។

បេសកកម្មរបស់យើង

ដើម្បីបន្តផ្គត់ផ្គង់ផលិតផល ដែលមានគុណភាពខ្ពស់ សេវាកម្មល្អឥតខ្ចោះ និងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់មនុស្ស​ជំនាន់​ក្រោយ​នៃព្រះរាជាណាចក្រកម្ពុជា។

ភាពខ្លាំងរបស់យើង

គុណភាពអន្តរជាតិ

ធនធានមនុស្សដ៏ឆ្នើម

ការគ្រប់គ្រងដែលមានវិជ្ជាជីវៈ

ទីផ្សារយុទ្ធសាស្ត្រ

កំណើនប្រកបដោយចីរភាព