ក្រុមហ៊ុនកម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ ជាក្រុមហ៊ុនកណ្តាលអាហរ័ណនីហរ័ណ ដែលមានឈ្មោះថាកាឌីម៉ិច (Kadimex)។ ជាមួយនឹងការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ស្ថាបនិក និងជាប្រធាន / នាយកប្រតិបត្តិ ក្រុមហ៊ុនកាមេឌីម៉ិចបានឃើញការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ពីរ (២) ឆ្នាំ ហើយបានប្តូរឈ្មោះក្រុមហ៊ុន ទៅជាក្រុមហ៊ុនកម្ពុជា តេលា នៅឆ្នាំ ១៩៩៥ ដោយផ្តោតសំខាន់លើអាជីវកម្មស្នូលរបស់ខ្លួន គឺការចែកចាយប្រេងឥន្ធនៈ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ១៩៩៦ មួយឆ្នាំបន្ទាប់ពីការប្ដូរឈ្មោះថាក្រុមហ៊ុនកម្ពុជា តេលា ស្ថានីយស្តុកប្រេងដំបូងគេរបស់ក្រុមហ៊ុន ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំ ២០០៤ ក្រុមហ៊ុនបានសាងសង់ស្ថានីយស្ដុកប្រេងទី២ របស់ខ្លួន មានទីតាំងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុដែលជាកំពង់ផែ និងទីក្រុងកំពង់ផែ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលអាចឱ្យកម្ពុជា តេលា ផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ទាំងឧស្សាហកម្ម និងអ្នកប្រើប្រាស់ចុងក្រោយ តាមរយៈបណ្តាញចែកចាយយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ សព្វថ្ងៃ ក្រុមហ៊ុនកម្ពុជា តេលា ជាក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលមានស្ថានីយលក់រាយ និងស្ថានីយផ្ដល់សេវាកម្ម ចំនួន ១.៨៩៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែបន្ដរីកចម្រើនដោយមានផែនការកែលម្អ និងការពង្រីកយ៉ាងច្រើន ដែលមានស្រាប់។