fbpx

News

NEWSROOM

ក្រុមហ៊ុន តេលា បន្ថែមរថយន្ដដឹកជញ្ជូនចំនួន ១០០គ្រឿង ដល់ផ្នែកដឹកជញ្ជូនរបស់ខ្លួន

Share on

Share on facebook
Share on linkedin
Share on twitter

ក្នុងខែនេះ ក្រុមហ៊ុន កម្ពុជា តេលា ដែលជាក្រុមហ៊ុនចែកចាយ​ប្រេងឥន្ធនៈ​ និងហ្គាសធំជាងគេនៅកម្ពុជា​ កំពុងបន្ថែមរថយន្តដឹកជញ្ជូនចំនួន ១០០គ្រឿងបន្ថែមទៀត ទៅដល់ផ្នែកដឹកជញ្ជូនរបស់ខ្លួន  ដែលបច្ចុប្បន្នមានរថយន្ដដឹកជញ្ជូនចំនួន ៥០០គ្រឿង ។

ប្រសាសន៍របស់លោកឧកញ៉ា ឈុន អូន ស្ថាបនិកនិងជាប្រធាន / នាយកប្រតិបត្តិក្រុមហ៊ុន តេលា៖ “ចូលរួមទាំងអស់គ្នាក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំថេរពី ៦ ទៅ ៧% នៅក្នុងប្រទេសកម្ពុជា តម្រូវការប្រេងឥន្ធនៈ និងផលិតផលប្រេងឥន្ធនៈ នៅព្រះរាជាណាចក្រកម្ពុជាក៏កំពុងកើនឡើង ក្នុងអត្រាមួយយ៉ាងលឿនផងដែរ ហើយវាបានជំរុញឱ្យយើងបង្កើនសមត្ថភាពដឹកជញ្ជូននិងផ្គត់ផ្ដង់ដល់ ២០% នៅក្នុងឆ្នាំនេះ”។

រថយន្ដដឹកជញ្ជូនដែលទើបនឹងបន្ថែម ១០០ គ្រឿង ដែលមួយគ្រឿងៗមានចំណុះ ៣២,០០០ លីត្រ គឺជាផ្នែកមួយនៃគម្រោងពង្រីក និងវិនិយោគរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យប្រេងឥន្ធនៈ និងហ្គាស មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ នៅប៉ុន្មានឆ្នាំខាងមុខ។

ក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំរបស់ក្រុមហ៊ុន ក្នុងខែមករាឆ្នាំនេះ លោកឧកញ៉ា ឈុន អូន បានបង្ហាញចក្ខុវិស័យរបស់លោក ក្នុងការបង្កើនចំណែកទីផ្សាររបស់ក្រុមហ៊ុនពីចំណែកទីផ្សារបច្ចុប្បន្នចំនួន ៤០% ឱ្យកើនឡើងដល់ ៦៥% ដោយការយកឈ្នះផ្នែកទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជា។

លោកឧកញ៉ា ឈុន អូន បានសង្កត់ធ្ងន់ថា “ បម្រែបម្រួល និងការប្រកួតប្រជែង ដូចជាវិស័យឧស្សាហកម្មប្រេងឥន្ធនៈ និងហ្គាស សព្វថ្ងៃនេះ យើងមិនអាចផ្ដោតភាពជោគជ័យរបស់យើង ដោយពឹងផ្អែកទៅលើការរីកលូតលាស់តាមបែបយថាកម្មបានទេ ប៉ុន្តែយើងត្រូវពឹងផ្អែកលើយុទ្ធសាស្ត្រទីផ្សារដ៏ត្រឹមត្រូវ តាមរយៈការពង្រឹងគុណតម្លៃនៃម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះផលិតផល”។

យោងតាមលោកឧកញ៉ា ឈុន អូន ដើម្បីឈានដល់គោលដៅ និងចីរភាពរបស់ក្រុមហ៊ុន ក្នុងនាមជាម៉ាកដែលនាំមុខនៅលើទីផ្សារ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន កំពុងតែខិតខំកសាងមុខមាត់ក្រុមហ៊ុន ឱ្យកាន់តែរឹងមាំតាមរយៈវិធីសាស្រ្តទីផ្សារខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ។


divider

ABOUT KAMPUCHEA TELA

Today’s Kampuchea Tela Co., Ltd. was initially founded in 1993 as Kandal Import & Export Company known as Kadimex. With the strong leadership of Oknha Chhun On, founder & Chairman / CEO, Kadimex saw a remarkable growth in matter of two (2) years and renamed the company to Kampuchea Tela in 1995 by focusing its core business on fuel distribution to meet the growing demand in the Kingdom. In 1996, a year after Kampuchea Tela’s incorporation, the company’s first oil storage terminal was commissioned in Phnom Penh, the Kingdom’s capital city.

In 2004, the company built its second storage terminal in Sihanoukville, Cambodia’s major port and harbor city, enabling Kampuchea Tela to supply fuels both to industries and end consumers through its extensive distribution network in the country. Today, Kampuchea Tela is Cambodia’s one of the leading Oil & Gas companies, with 1,899 retail outlets and service stations throughout the Kingdom and still growing with substantial renovation and expansion plans in hand.